ឥណ្ឌា ប្រាប់អាមេរិក ថាខ្លួននឹងនៅតែបន្តទិញប្រេងពីរុស្ស៊ី!

0

 

កាលពីថ្ងៃព្រហស្បតិ៍ ឥណ្ឌាបានប្រកាសថា ខ្លួននឹងបន្តនាំចូលថាមពលពីប្រភពណាក៏ដោយ ឲ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះ រួមមានទាំងពីរុស្ស៊ីផងដែរ។

យោងតាម Sputnik ក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌាដែល បានបញ្ជាក់ដូច្នេះថា “ការធ្វើប្រតិបត្តិការថាមពលស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ ហើយប្រទេសនីមួយៗមានឯករាជ្យភាព នៅក្នុងការនាំចូលប្រេង មិនថានាំចូលពីរុស្ស៊ីក៏ដោយ ក៏មិនគួរត្រូវបានដាក់កំហិតនោះដែរ”។

គួរបញ្ជាក់ថា ឥណ្ឌា ជាប្រទេសដែលប្រើប្រាស់ថាមពលធំជាងគេលំដាប់ទី៣ នៅពិភពលោក និងបានទិញប្រេងចំនួន ៣លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈរុស្ស៊ីបាន បញ្ចុះតម្លៃយ៉ាងច្រើន។

ថ្មីៗនេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានព្រមានថា ការទិញប្រេងពីរុស្ស៊ី មានន័យថា ជាការគាំទ្រប្រតិបត្តិការរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន តែលោកស្រីទទួលស្គាល់ថា ការទិញនេះនឹងមិនបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើរុស្ស៊ីទេ៕

Leave A Reply

Your email address will not be published.