Update៖ ព្រហើនមែន! អាងមេកាងក្រុមបុគ្គលិកឆ្នោតវៀតណាមបើកម៉ូតូ៣គ្រឿង ដេញព័ទ្ធសហការីសារព័ត៌មាន”ដើមរាំង”ទាំងបើកម៉ូតូរត់គេចចូលប៉ុស្តិ៍នគរបាលរដ្ឋបាល
(កណ្តាល)៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្ដាល ដោយមានគោលការពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងមានបទបញ្ជាផ្ទាល់ពីលោក ចេង ឌីណា អភិបាលស្រុក បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្ដែងនូវបទល្មើស”ល្បែងឆ្នោតកន្ទុយលេខវៀតណាម”ឈានដល់ឃាត់ខ្លួនបុគ្គលិកឆ្នោតវៀតណាម ចំនួន៣នាក់រួមនិងម៉ូតូ២គ្រឿង ដើម្បីចាត់ការតាមច្បាប់..!។
*ការបង្ក្រាបនេះធ្វើឡើងត្រង់ចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៥.០២.២០២៦។
*ជនសង្ស័យដែលជាភ្នាក់ងារឆ្នោតវៀតណាម ជាមនុស្សប្រុស សរុបចំនួន៣នាក់(ឃាត់ខ្លួន)។
*វត្ថុតាង៖ ចាប់យករួមមានសន្លឹកឆ្នោតកន្ទុយលេខ.ទូរស័ព្ទ.ឯកសារឆ្នោតវៀតណាម។
*ម៉ូតូចំនួន២គ្រឿងទី១៖ ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាល 1AK.9796។
២៖ ម៉ាកហុងដា adv ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1KE.7227។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!។
សូមបញ្ជាក់ថា ក្រុមបុគ្គលិកឆ្នោតវៀតណាមទាំងនេះ អាងមេកើយរបស់ខ្លួន មានចរិកអំនួតក្អេងក្អាងមិនខ្លាចច្បាប់នោះឡើយ..!!។
ដោយដើរប្រមូលលុយ ពីមេកញ្ច្រែងឆ្នោតវៀតណាម រួមនិងកូនកញ្ច្រែងឆ្នោតវៀតណាមយ៉ាងពេញបន្ទុក ក្នុងភូមិសាស្ត្រឃុំសន្លុង ស្រុកខ្សាច់កណ្ដាល!។
មិនតែប៉ុណ្ណោះ ពួកគេបានបំពានហ៊ានបើកម៉ូតូ៣គ្រឿង ដេញព័ទ្ធសហការីសារព័ត៌មាន”ដើមរាំង”ទាំងកណ្ដាលថ្ងៃក្នុងបំណងបំភិតបំភ័យ បំបាក់ស្មារតីអ្នកសារព័ត៌មានទៀតផង..!។
បណ្តាលឱ្យសហការី”ដើមរាំង”បើកម៉ូតូរត់គេចចូលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្លុង កាលពីរសៀលថ្ងៃទី០៤.០២.២០២៦ ទន្ទឹមនិងនោះភ្នាក់ងារ”ដើមរាំង”ក៏បានដាក់ពាក្យបណ្ដឹងផងដែរ។
*គួរំលឹកថា កាលពីថ្ងៃទី២៣.០១.២០២៦ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះបង្ក្រាបទីតាំងផ្ទះជួលស្នាក់ការល្បែងឆ្នោតវៀតណាម នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ដោយចាប់បានម៉ូតូបុគ្គលិកឆ្នោតចំនួន២គ្រឿង យកទៅរក្សាទុក.!!។
បន្ទាប់មកនៅថ្ងៃទី២៦.០១.២០២៦ ផ្ទះជួលស្នាក់ការឆ្នោតវៀតណាម ប្រចាំតំបន់ខ្សាច់កណ្ដាល ត្រង់ចំណុចខាងជើងស្ពានព្រែកគង់វ៉ាន់ ក្នុងភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ក៏ត្រូវបានបិទទ្វារលែងស្នាក់នៅផងដែរ..!។
ខណៈប្រធានតំបន់ឆ្នោតវៀតណាមប្រចាំស្រុកខ្សាច់កណ្ដាល រួមនិងបុគ្គលិកបានរត់គេចអស់ មុនសមត្ថកិច្ចចុះបង្ក្រាប..!!។
រហូតដល់រសៀលថ្ងៃទី២៨.០១.២០២៦ ប្រធានតំបន់ឆ្នោតវៀតណាម ប្រចាំស្រុកល្វាឯម រួមនិងបុគ្គលិកជាច្រើននាក់ ក៏បានរត់គេចពីស្នាក់ការនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯមទៀតផង មុនសមត្ថកិច្ចទៅដល់.!។
*ហើយពេលនេះ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ចាប់បានភ្នាក់ងារឆ្នោតវៀតណាម ៣នាក់ទៀត រួមនិងម៉ូតូ២គ្រឿង.!។
*ជុំវិញរឿងនេះ ប្រជាពលរដ្ឋដែលមានប្ដីឬប្រពន្ធ ជាអ្នកញៀនល្បែងស៊ីសង”ឆ្នោតកន្ទុយលេខវៀតណាម”សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-មេត្តាចាត់វិធានការបង្ក្រាបល្បែងស៊ីសង”ឆ្នោតកន្ទុយលេខវៀតណាម”ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយក្ដីអនុគ្រោះ និងសុំចាត់វិធានការស្រាវជ្រាវវែកមុខ ថាតើសមត្ថកិច្ចរូបណា ដែលទទួលប្រយោជន៍ពីល្បែង និងលួចផ្ដល់ដំណឹង”អំពីផែនការបង្ក្រាប”ដល់ក្រុមល្បែងឆ្នោតវៀតណាមនៅស្រុកល្វាឯម បណ្ដាលឱ្យការបង្ក្រាបត្រូវបរាជ័យយ៉ាងអាម៉ាស់ កាលពីល្ងាចថ្ងៃទី២៨.០១.២០២៦៕
