ធ្លាយរឿង មន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ពួតដៃគ្នាគាបយកលុយ ពីរថយន្តដឹកគ្រាប់ស្វាយចន្ទីទៅលក់នៅវៀតណាម

0

 

ខេត្តមណ្ឌលគិរី៖ ស្របពេលដែលកសិករកំពុង ត្អូញត្អែរពីតម្លៃគ្រាប់ស្វាយចន្ទី ធ្លាក់ថ្លៃជាងមុន..!។

-បែរជាៈ មានការបែកធ្លាយនឹងអះអាងថា មន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងព្រួតគ្នាគាបយកលុយពីអាជីវករ ដែលដើរប្រមូលទិញ គ្រាប់ស្វាយចន្ទី ។

ដើម្បីដឹកជញ្ជូនទៅលក់ ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ក្នុង១ជើងៗចាប់ពី១៨ម៉ឺនរៀល ទៅ៤៨ម៉ឺនរៀល ពោលគឺយកច្រើនឬតិច ទៅតាមរថយន្តតូចឬធំ..!។

 

-ករណីនេះលោកវរសេនីយ៍ ហ៊ន គាសេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ បានថ្លែងថា ពួកខ្ញុំមិនដែលខ្វល់ រឿងលុយអញ្ចឹងៗទេសំខាន់ពួកលោក បម្រើពលរដ្ឋ។

 

សេចក្ដីរាយការណ៍បានឱ្យអ្នក សារព័ត៌មាន ដឹងថា ក្នុងអំឡុងខែមីនា នេះជារដូវប្រមូលផលគ្រាប់ស្វាយចន្ទី..!។

ក្នុងនោះ អាជីវករខ្មែរដើរប្រមូលទិញគ្រាប់ស្វាយចន្ទី ពីពលរដ្ឋក្នុងតម្លៃជាង៤.០០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម..!។

ពោលគឺ អាជីវករមិនអាចទិញគ្រាប់ស្វាយចន្ទី ក្នុងតម្លៃខ្ពស់ជាងហ្នឹងបានទេ..!។

 

ព្រោះពួកគាត់ ត្រូវចំណាយលើ.កម្មករលើកដាក់ និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន..!។

បន្ទុកធ្ងន់ជាងនេះទៀត គឺអាជីវករ ត្រូវបង់លុយ ឱ្យមន្រ្តីច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា អស់ចាប់ពី១៨ម៉ឺនរៀល ទៅ៤៨ម៉ឺនរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង!។

-កត្តានៃការចំណាយផ្សេងៗបែបនេះហើយ ទើបតម្លៃគ្រាប់ស្វាយចន្ទី ពុំអាចឡើងដល់ ៦.០០០រៀលក្នុង១គីឡូក្រាម…!។

 

-បើតាមការបញ្ជាក់ពី អាជីវករ សម្រាប់រថយន្តចំណុះ៥តោន

ដឹកគ្រាប់ស្វាយចន្ទី ទៅលក់ឱ្យឈ្មួញវៀតណាម។

គឺត្រូវបង់លុយឱ្យ មន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ចំនួន១៨ម៉ឺនរៀល ក្នុង១ជើងជាកំហិត!។

រថយន្តយីឌុប បង់អស់ចាប់ពី២៨ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលក្នុង១ជើង!។

ក្នុងនោះ ស្នាក់ការត្រួតពិនិត្យយក៥ម៉ឺនរៀលក្នុង១ជើង.ការិយាល័យគយយក១០ម៉ឺនរៀល.និងប៉ូលីសច្រកទ្វារព្រំដែន យកចំនួន១៣ម៉ឺនរៀលក្នុង១ជើង.!។

 

ចំពោះរថយន្ត(វេអង)ដឹកគ្រាប់ស្វាយចន្ទី ក្នុង១ជើងៗបង់ឱ្យមន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេអស់ចំនួន៤៨ម៉ឺនរៀល ជាកំហិត.!។

 

ប្រភពបញ្ជាក់ថា តម្លៃបង់លុយខាងលើ គឺសម្រាប់ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ពេលថ្ងៃប៉ុណ្ណោះ!។

ដោយឡែក សម្រាប់ការដឹកជញ្ជូនគ្រាប់ស្វាយចន្ទី ឆ្លងព្រំដែនពេលយប់ គឺអាជីវករត្រូវបង់លុយអស់ច្រើនជាងនឹង…!។

ប្រភពដដែលបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកខ្លួន មកឱ្យមន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ដូចចំនួនខាងលើ….!។

គឺពុំដែលមានក្រដាសស្នាម ចុងសន្លឹក ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ!។

ជាក់ស្ដែងៈ អាជីវករនីមួយៗ សុទ្ធតែបានប្រគល់លុយផ្ទាល់ដៃ និងបង់លុយចូលហោប៉ាវ មន្ត្រីពាក់ព័ន្ធទាំង៣ស្ថាប័ន នៅច្រកទ្វារព្រំដែនមួយនេះ!។

 

មិនតែប៉ុណ្ណោះ សមត្ថកិច្ចច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ក៏បានអនុញ្ញាតឱ្យជនជាតិវៀតណាម យករថយន្តស្លាកលេខវៀតណាម..!។

បើកចូលមកដីខ្មែរ ប្រសេកប្រសាច ក្នុង១ថ្ងៃៗមិនក្រោម១០គ្រឿងនោះទេ។

សម្រាប់ដើរប្រមូលទិញគ្រាប់ស្វាយចន្ទី តាមបណ្ដាភូមិ.ឃុំ.ស្រុក យ៉ាងគគ្រឹកគគ្រងបំផុត!។

ដោយភាគច្រើន រថយន្តវៀតណាមទាំងនោះ តែងតែដឹកជញ្ជូន និងឆ្លងកាត់ច្រកទ្វារព្រំដែន នៅពេលយប់ ជាថ្នូរនឹងផលប្រយោជន៍យ៉ាងច្រើនសន្ធឹក….!។

 

-រាល់ការចោទប្រកាន់ខាងលើ នៅថ្ងៃទី២៥.០៣.២០២៤ភ្ងាក់យើងពុំអាចសុំការអត្ថាធិប្បាយពីការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ បានទេព្រោះពុំមានលេខទូរស័ព្ទ អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។

 

រីឯលោក ង៉ាត សារ៉ាវុធ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ.ក៏ពុំអាចសុំការបំភ្លឺបានដែរ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល!។

-ប៉ុន្តែលោកវរសេនីយ៍ ហ៊ន គាសេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ.បានថ្លែងចោទជាសំនួរមកកាន់«ដើមរាំង»វិញថា”បងឯងសួរនឹង ចង់មានន័យថាម៉េច ចង់ថា ពួកខ្ញុំនឹងជំរិតយកលុយពីពលរដ្ឋមែន”?។

-លុះ«ដើមរាំង»សួរថា តើខាងបងបានទទួលប្រាក់.ដូចការលើកឡើងខាងលើទេ..?។

-ត្រង់ចំណុចនេះលោក ហ៊ន គាសេង ហាក់ឆ្លើយបង្វែរថា ពួកខ្ញុំមិនដែលខ្វល់ រឿងលុយអញ្ចឹងៗទេសំខាន់ពួកខ្ញុំបម្រើពលរដ្ឋ..!។

-ចំពោះសំនួរថា តើការអនុញ្ញាតឱ្យរថយន្តវៀតណាម ចេញចូលឆ្លងដែនពេលយប់នោះ តើយ៉ាងម៉េចវិញ..?។

-លោក ហ៊ន គាសេង បានឆ្លើយថា រវាងព្រំដែនជាប់គ្នា គឺមានការចេញចូលជារឿងធម្មតា។

 

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋសូមស្នើយ៉ាងទទូចដល់ ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការទប់ស្កាត់ កុំឱ្យមានការកំណត់យកលុយ ពីរថយន្តដឹកគ្រាប់ស្វាយចន្ទី.តទៅទៀត!។

ដើម្បីកាត់បន្ថយ ការចំណាយរបស់អាជីវករ និងដើម្បីលើកស្ទួយ តម្លៃគ្រាប់ស្វាយចន្ទី ឱ្យហក់ឡើងខ្ពស់ដូចមុន..!។

ក្នុងការបង្កើនសេដ្ឋកិច្ចជាតិ.ជីវភាពពលរដ្ឋ និងសូមឱ្យស្រាវជ្រាវ ពីភាពមិនប្រក្រតីមួយចំនួន.ពាក់ព័ន្ធការយកលុយ ពីរថយន្តដឹកដំឡូងមី ដែលអាជីវករ នាំចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ៕

ប្រភព ៖ ដើមរាំង

Leave A Reply

Your email address will not be published.