លោកពូ ជិន ចន ទទួលបានម៉ូតូមួយគ្រឿងពីឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង!

លោកពូ ជិន ចន ទទួលបានម៉ូតូមួយគ្រឿងពីឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង!

0

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៨ ខែកុម្ភៈឆ្នាំ ២០២៤ ឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងលោកជំទាវ សំ ចាន់ថា បានឧបត្ថម្ភម៉ូតូដ៏ថ្មីស្រឡាងមួយគ្រឿង ជូនដល់លោក ជិន ចន នៅភូមិគ្រឹះនៅក្នុងភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបានចូលរួមបីកូនស្រី ក្នុងកម្មវិធីដណ្ដើមយកម៉ូតូពីភេសជ្ជៈ Boss-Strong នៅខេត្តកំពង់ធំតែមិនបានឈ្នះ។

ដោយបានឃើញពីភាពតស៊ូខិតខំប្រឹងប្រែងហូរញើសមិនខ្លាចការលំបាករបស់លោកពូ ជិន ចន ជាមួយនឹងកូនស្រីឯកឧត្តមឧកញ៉ា ជឹម សុខ លោកជំទាវ មានចិត្តអាណិតអាសូរជាពន់ពេក ក្នុងនាមជាខ្មែរដូចគ្នា ក៏បានអញ្ជើញលោកពូ ជិន ចន និងក្រុមគ្រួសារមកទទួលម៉ូតូមួយគ្រឿង ដែលជាអំណោយឧបត្ថម្ភដោយទឹកចិត្តជ្រះថ្លាពីឯកឧត្តមឧកញ៉ា និងក្រុមគ្រួសារ។

គួរជម្រាបថា ឯកឧត្តមឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ សំ ចាន់ថា ព្រមទាំងក្រុមគ្រួសារ ជានិច្ចកាលតែងតែជួយបងប្អូនពលរដ្ឋខ្មែរ រាល់ជួបទុក្ខលំបាកខ្វះខាត ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង៕ស្វាសរ

Leave A Reply

Your email address will not be published.