រដ្ឋបាលខេត្តកំពង់ចាមចេញសេចក្តីជូនដំណឹង ស្តីពីការទទួលពាក្យចូលរួមប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣!

0

កំពង់ចាម៖ យោងតាមស្មារតីនៃកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក និងដោយបានទទួល ការឯកភាពជាគោលការណ៍ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មការរៀបចំក្នុងពិធីប្រណាំងទូកថ្នាក់ខេត្ត។

 

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណៈជន ព្រមទាំង គណៈកម្មការទូក អាជ្ញាធរស្រុក- ក្រុង និងប្រធានដឹកនាំទូក ង និងទូកខ្នាតអន្តរជាតិ ដែលមានបំណងដាក់ពាក្យសុំចូលរួមប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា នៅក្រុងកំពង់ចាម និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ សូមអញ្ជើញមកទទួលពាក្យសុំ នៅការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀងរាល់ម៉ោងធ្វើការ។

 

អនុគណៈកម្មការបច្ចេកទេសប្រណាំងទូកខេត្តកំពង់ចាមនឹងចាប់ទទួលពាក្យស្នើសុំចូលរួម – ប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ម៉ោង៥.០០នាទីល្ងាច។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក លោកស្រី សាធារណៈជន ព្រមទាំងគណៈកម្មការទូក អាជ្ញាធរស្រុក-ក្រុង និងប្រធាន ដឹកនាំទូក ង និងទូកខ្នាតអន្តរជាតិ និងកីឡាករអុំទូក ព្រមទាំងសាធារណៈជនទាំងអស់ ទទួលជ្រាបជា ព័ត៌មាន និងចូលរួមអបអរសាទរក្នុងពិធីប្រណាំងទូក ដោយសេចក្តីរីករាយ និងមានស្មារតីទទួលខុស ត្រូវខ្ពស់ ៕

 

សូមទំនាក់ទំនងលេខ

-លោក កុក ស៊ីជឿន 011 628 968 -លោក ល័ស ប៉េងសាន 092 525 166 -កញ្ញា ជិន ស៊ីណាត 061 234 606

Leave A Reply

Your email address will not be published.