កីឡាការនី Nouhaila Benzina របស់ម៉ារ៉ុក បង្កើតប្រវត្តិសាស្ត្រជាកីឡាករដំបូងគេដែលពាក់ hijab ក្នុងការប្រកួត Women’s World Cup!

0

 

ខ្សែការពារសញ្ជាតិម៉ារ៉ុក នាង Nouhaila Benzina បានបង្កើតប្រវត្តិសាស្ត្រជាកីឡាករដំបូងគេ ដែលពាក់ឈុតប្រពៃណីមូស្លីម ក្នុងការប្រកួត World Cup ស្ត្រី ខណៈដែលនាងបានជួយក្រុមរបស់នាងយកឈ្នះលើកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។

 

គួរជម្រាបថា ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ FIFA ពីមុនមក បានហាមកីឡាករមិនឱ្យពាក់ ឈុតនេះ ក្នុងការប្រកួត នោះទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពកីឡាករ ទោះជាយ៉ាងណា បម្រាមនេះត្រូវបានដកចេញវិញនៅឆ្នាំ 2014។

 

យ៉ាងណាមិញ ជិតមួយទស្សវត្សរ៍ក្រោយមកនេះ កីឡាការនី Benzina បានក្លាយជាកីឡាករដំបូងគេដែលពាក់ឈុត hijab នៅ World Cup ខណៈដែលនាងបានជួយក្រុមទទួលបានជ័យជម្នះ 1-0 លើកូរ៉េខាងត្បូង ក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី៕

Leave A Reply

Your email address will not be published.